3D2N-PhuQuoc-Khmer Text ថ្ងៃទី១: ភ្នំពេញ-ហាទៀន-កោះត្រល់ ម៉ោង5:30ព្រឹកជួបជុំគ្នានៅមុខក្រុមហ៊ុនរួចធើ្វដំណើរទៅកាន់កោះត្រល់(PhuQuoc)ដោយឆ្លងកាត់ តាមព្រំដែនព្រែកចាកហើយជូនទៅពិសារអាហារថ្ងៃត្រង់នៅហាទៀង(HaTien)។ម៉ោង13:00បន្ទាប់​​ពីអាហារ ថ្ងៃត្រង់រួចធើ្វដំណើរដោយកប៉ាល់ឆ្ពោះទៅកាន់កោះត្រល់(PhuQuoc)ប្រ​ហែល​ម៉ោង១៤:១៥នាទីទៅដល់​ហើយ​​ជូនទៅសំរាកនៅសណ្ឋាគារភ្ញៀវអាចសំរាកកំសាន្តនៅទីនោះដោយហែល​ទឹកលេងយ៉ាងសប្បាយរួម​ជា​មួយទិដ្ឋាភាពដ៏ស្រស់ស្អាតដែលធើ្វអោយបាត់អស់នៅក្តីកង្វល់នានារួចជូនទៅ​ពិសារអាហារពេលល្ងាចនៅ​ភោជនីយ៍ដ្ឋាន។បន្ទាប់ពីពិសារអាហារពេលល្ងាចរួចភ្ញៀវអាចជិះទូកទៅស្ទូចមឹក(ចំណាយប្រាក់ដោយខ្លួនឯង) ថ្ងៃទី២: កោះត្រល់ អាហារពេលព្រឹកនៅសណ្ឋាគាររួចធើ្វ​ដំណើរ​ទៅ​កំសាន្ត​នៅ​កន្លែង​ផលិត​ស្រា​ហើយ​និង​ទៅ​កន្លែង​កសិដ្ឋានចិញ្ចឹមគ្រុំយកពែកហើយបន្តការកំសាន្តនៅឆ្នេរសមុទ្រដែលស្អាតជាងគេនៅកោះត្រល់ដែលជាទីកន្លែងសំរាប់ភ្ញៀវទេសចរណ៍លំហែរកាយ ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយ៍ដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ។ ម៉ោង១៤:៣០ទៅមើលការផលិតទឹកត្រីដែលល្បីហើយឆ្ងាញ់ប្រចំាកោះត្រល់បន្ត​ដំណើរ​ទៅ​កំសាន្ត​នៅកន្លែង​ដែលជាទីសក្ការះសាសនារបស់ប្រជាជននៅទីនោះដែលមានឈ្មោះថាកូវ(Cau)។ ពិសារ​អាហារ​ពេល​ល្ងាច​រួច​ជូនទៅកំសាន្តនៅផ្សាររាត្រី ។ ថ្ងៃទី៣: កោះត្រល់-ហាទៀន-ភ្នំពេញ អាហារពេលព្រឹករួច​បន្តទៅទស្សនានៅភាគខាងកើតនៃកោះត្រល់ដែលមានវត្ត ហ៊ុងទ្បុង​ដែល​សិត្ថ​នៅ​លើភ្នំ។ទស្សនាទឹកធ្លាក់ត្រាញដែល​ជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​មាន​ឪកាស​ងូត​ទឹក​កំសាន្ត​នៅ​ក្រោម​ទឹក​ជ្រោះ​(ពីខែឧសភាដល់ខែវិច្ឆកា)។​ទស្សនាភូមិនេសាទ​ ហាមនិន(HamNinh)និង អាហារ​សមុទ្រ​(ចំណាយខ្លួនឯង)​។អាហារថ្ងៃត្រង់ហើយជូនទៅកន្លែងទូកធំដើម្បីធើ្វដំណើរត្រទ្បប់ទៅហាទៀង(HaTien)​រួចបន្ត​ដំណើរ​ឆ្លង​កាត់​ព្រំដែនដើម្បីត្រទ្បប់មកភ្នំពេញវិញប្រកបដោយសុវត្តិភាពនិងសប្បាយរីករាយដោយមិនអាចបំភ្លេចបាន។  

-ជួបជុំគ្នានៅ ព្រលានយន្តហោះអន្តរជាតិ ដើម្បីធើ្វដំណើរ ឆោ្ពះទៅកាន់ទីក្រុង ហុងកុង ពេលទៅដល់ធើ្វដំណើរឆ្លងកាត់ សា្ពន ឈឹងម៉ា ដែលជាស្ពានយោរវែង ជាងគេលើលោក ជូនទៅទីលាន ជីងជឺជិង វិថីតារា រួចជូនទៅភំ្ន ថៃភីង លោកអ្នកអាចគយគន់ទេសភាព ពេលរាត្រីនៃទីក្រុង ហុងកុង ។ -ជូនទៅកំសាន្ត នៅឈូងទឹករាក់ និង រមណីដ្ឋាន សួនមហា សមុទ្រ OCean Park ដែល មានល្បែងកំសាន្ត​ជាច្រើនប្រភេទ ដូចជាជិះកន្រ្តក ឆ្លងកាត់ជំហាងភំ្ន​ ទស្សនាការសំដែង ត្រីដូហ្វីន តោសមុទ្រ ពិភពបាតសមុទ្រ រថភើ្លងក្រទ្បាប់ចាក់ ។ រួចបន្ត​ដំណើរឆ្ពោះទៅកាន់ក្រុង សិនចិន ។ …

-ជួបជុំគ្នានៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធើ្វការហោះហើរទៅកាន់ទីក្រុង កូទ្បាទ្បាំពួរ ។​ រួចទៅកំសាន្តនៅ ទីក្រុងថី្មដែលទើបនឹងអភិវឌ្ឃន៍មានឈោ្មះ ភូត្រាចាយ៉ា ទស្សនា ព្រះបរមរាជ្យវាំង រូបចំលាក់ទាហ៊ាន វិមានឯករាជ្យ​ និងតុលាការកំពូល។ -អាហារពេលព្រឹករួច ទស្សនាល្អាងខ្យល់ខ្មៅ រួចធើ្វដំណើរទៅកាន់រម្មណីយដ្ជានលើភ្នំឈោ្មះ ហ្គេនទីង ដោយជិះកន្រ្តកខែ្សកាប ទើ្បងទៅលើកំពូលភ្នំ រីករាយជាមួយនឹង លែ្បងកំសាន្តគ្រប់បែបយ៉ាង (ចំណាយប្រាក់ដោយខ្លួនឯង)និង​ជាពិសេសមាន កាស៊ីណូយ៉ាងធំដ៏ល្បីល្បាញនៅទីនោះផងដែរ ។ -ធើ្វដំណើរទៅកាន់ ក្រូងម៉ាទ្បាកា ទស្សនា វិហារឆេងហួន ផ្ទះក្រហម ហូទ្បង់ ដែលជាតំបន់ដែលជនជាតិព័រទុហ្គាល ហូទ្បង់​ និង​អង់គ្លេសបានដាក់អាណានិគមត្រួតត្រា មុនគេនៅទី​នោះ​​​ ។​​ បន្តដំណើរទៅកាន់ ក្រុងចូហូបារូ រួចជូនសំរាក នៅសណ្ឋាគារថ្នាក់ផ្កាយ៥ ។ …

ភ្នំពេញ-បាងកក-ប៉ាទីយ៉ា ៥ថៃ្អ៤យប់

-ទស្សនាទេសភាពតាមដងទន្លេ ចៅផាយ៉ា,សួនសត្វសាហា្វរី ដែលមានសត្វជាច្រើន ដូចជា រមាស,ជីរ៉ាត់កវែង,សេះបង្កង់ នឹងសត្ចប្លែកៗជាច្រើន ថែមទាំងមានការសំដែងសត្វត្រីដូហ្វីន នឹងឈុតឆាកសំដែងហូលីវូត​ ហើយទៅកំសាន្តនៅ សួនខា្ល​ដែលមានមេជ្រូកបំបៅកូនខ្លា មេខ្លាចិញឹ្ចមកូនជ្រូក នឹងមានការសំដែងសត្វក្រពើដ៏រន្ធត់ជាមួយមនុស្ស​ នឹងមានការប្រណាំងជ្រូកជាដើម -ធើ្វដំណើរតាមអូរប័រទៅលេងកោះ កូរ៉ូល​​ នឹងកំសាន្តជាមួយឆ័ត្រយោង ម៉ូតូទឹក រឺស្គីលើទឹក បានយ៉ាងសប្បាយ(ចំណាយប្រាក់ដោយខ្លួនឯង)។ -កំសាន្តនៅ ឧទ្យានណុងនូច​ ដែលមានសួនផ្កាដ៏ស្រស់ស្អាត នឹងមានការសំដែងរបាំប្រពៃណីថៃ នឹងសៀកសត្វដំរី។​ ទស្សនាហាងលក់ផលិតផលទឹកឃ្មុំរួច​ ជូនទៅដើរផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា។ -ទៅកំសាន្តនៅសួន ពិភពសុបិន្ត Dream World ដែលជាពិភពកំសាន្តដ៏ល្បីឈ្មោះ ជិះកន្រ្តកខែ្សកាប ដែលអាចមើលឃើញទេសភាពទាំងមូល កំសាន្តជាមួយលែ្បងរន្ធត់អារម្មណ៏ជាច្រើនប្រភេទដូចជា រទេះភើ្លងក្រទ្បាប់ចាក់ ផ្ទះខ្មោច នគរយក្ស ពិភពព្រះនាងព្រិលស។ មជ្ឈមណ្ឌល ស្រាវជ្រាវ …

 

មានលក់ដុំ នឹង​រាយ​នូវសំបុត្រយន្តហោះវៀតណាម