ដំណើរកំសាន្ត ភ្នំពេញ-កោះត្រល់ (៣ថ្ងៃ២យប់)​ $139 ក្នុងម្នាក់



3D2N-PhuQuoc-Khmer Text

ថ្ងៃទី១: ភ្នំពេញ-ហាទៀន-កោះត្រល់

ម៉ោង5:30ព្រឹកជួបជុំគ្នានៅមុខក្រុមហ៊ុនរួចធើ្វដំណើរទៅកាន់កោះត្រល់(PhuQuoc)ដោយឆ្លងកាត់ តាមព្រំដែនព្រែកចាកហើយជូនទៅពិសារអាហារថ្ងៃត្រង់នៅហាទៀង(HaTien)។ម៉ោង13:00បន្ទាប់​​ពីអាហារ ថ្ងៃត្រង់រួចធើ្វដំណើរដោយកប៉ាល់ឆ្ពោះទៅកាន់កោះត្រល់(PhuQuoc)ប្រ​ហែល​ម៉ោង១៤:១៥នាទីទៅដល់​ហើយ​​ជូនទៅសំរាកនៅសណ្ឋាគារភ្ញៀវអាចសំរាកកំសាន្តនៅទីនោះដោយហែល​ទឹកលេងយ៉ាងសប្បាយរួម​ជា​មួយទិដ្ឋាភាពដ៏ស្រស់ស្អាតដែលធើ្វអោយបាត់អស់នៅក្តីកង្វល់នានារួចជូនទៅ​ពិសារអាហារពេលល្ងាចនៅ​ភោជនីយ៍ដ្ឋាន។បន្ទាប់ពីពិសារអាហារពេលល្ងាចរួចភ្ញៀវអាចជិះទូកទៅស្ទូចមឹក(ចំណាយប្រាក់ដោយខ្លួនឯង)

ថ្ងៃទី២: កោះត្រល់

អាហារពេលព្រឹកនៅសណ្ឋាគាររួចធើ្វ​ដំណើរ​ទៅ​កំសាន្ត​នៅ​កន្លែង​ផលិត​ស្រា​ហើយ​និង​ទៅ​កន្លែង​កសិដ្ឋានចិញ្ចឹមគ្រុំយកពែកហើយបន្តការកំសាន្តនៅឆ្នេរសមុទ្រដែលស្អាតជាងគេនៅកោះត្រល់ដែលជាទីកន្លែងសំរាប់ភ្ញៀវទេសចរណ៍លំហែរកាយ ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយ៍ដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ។

ម៉ោង១៤:៣០ទៅមើលការផលិតទឹកត្រីដែលល្បីហើយឆ្ងាញ់ប្រចំាកោះត្រល់បន្ត​ដំណើរ​ទៅ​កំសាន្ត​នៅកន្លែង​ដែលជាទីសក្ការះសាសនារបស់ប្រជាជននៅទីនោះដែលមានឈ្មោះថាកូវ(Cau)។ ពិសារ​អាហារ​ពេល​ល្ងាច​រួច​ជូនទៅកំសាន្តនៅផ្សាររាត្រី ។

ថ្ងៃទី៣: កោះត្រល់-ហាទៀន-ភ្នំពេញ

អាហារពេលព្រឹករួច​បន្តទៅទស្សនានៅភាគខាងកើតនៃកោះត្រល់ដែលមានវត្ត ហ៊ុងទ្បុង​ដែល​សិត្ថ​នៅ​លើភ្នំ។ទស្សនាទឹកធ្លាក់ត្រាញដែល​ជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​មាន​ឪកាស​ងូត​ទឹក​កំសាន្ត​នៅ​ក្រោម​ទឹក​ជ្រោះ​(ពីខែឧសភាដល់ខែវិច្ឆកា)។​ទស្សនាភូមិនេសាទ​ ហាមនិន(HamNinh)និង អាហារ​សមុទ្រ​(ចំណាយខ្លួនឯង)​។អាហារថ្ងៃត្រង់ហើយជូនទៅកន្លែងទូកធំដើម្បីធើ្វដំណើរត្រទ្បប់ទៅហាទៀង(HaTien)​រួចបន្ត​ដំណើរ​ឆ្លង​កាត់​ព្រំដែនដើម្បីត្រទ្បប់មកភ្នំពេញវិញប្រកបដោយសុវត្តិភាពនិងសប្បាយរីករាយដោយមិនអាចបំភ្លេចបាន។

 


Bookmark and Share
This entry was posted in កម្មវីធីពិសេស. Bookmark the permalink.

Comments are closed.